ការចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ាតាមអ៊ិនទ័រណិត

សូមស្វាគមន៍មកវ៉ឹបសៃត៍ ការចុះឈ្មោះអ្នកបោះឆ្នោតរដ្ឋកាលីហ្វ័រនីញ៉ាតាមអ៊ិនទ័រណិត (California Online Voter Registration)

ចំណង់ភាសា

បើសិនអ្នកចង់បន្ដជាភាសាមួយក្រៅពីខ្មែរ សូមជ្រើសភាសារបស់អ្នកនៅខាងក្រោម។

អ្នកចូលរួម Safe at Home (សុវត្ថិភាពនៅគេហដ្ឋាន)

សូមកុំប្រើក្រដាសបំពេញនេះ សំរាប់ចុះឈ្មោះ ឬចុះឈ្មោះសាថ្មី ដើម្បីបោះឆ្នោតឡើយ បើសិនអ្នកបានចុះឈ្មោះក្នុងកម្មវិធីអាសយដ្ឋាន ជាសំងាត់ ដូចជា Safe at Home (សុវត្ថិភាពនៅគេហដ្ឋាន)។ បើការចែកចាយអាសយដ្ឋានរបស់អ្នក អាចនាំឲ្យអ្នកមានគ្រោះថ្នាក់ដែលយាយីអាយុជីវិត ត្បិតអ្នកអាចនឹងមានសិទ្ធិចុះឈ្មោះបោះឆ្នោតដោយសំងាត់។

សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងកម្មវិធី Safe at Home តាមលេខ (877) 322-5227 ឬ មើល www.sos.ca.gov/registries/safe-home/

ពេលកំណត់ការចុះឈ្មោះ

ពេលកំណត់សំរាប់ចុះឈ្មោះ ឬចុះឈ្មោះសាថ្មី ដើម្បីបោះឆ្នោត សំរាប់ការបោះឆ្នោតណាមួយ គឺម៉ោង 11:59:59 យប់ នៃម៉ោងប៉ាស៊ីហ្វិក នៅថ្ងៃទី 15 ប្រតិទិន មុនថ្ងៃការបោះឆ្នោតនោះ។

បើសិនពេលកំណត់នេះបានកន្លងផុតៈ

អ្នកនឹងត្រូវការអ្វី

ដើម្បីចុះឈ្មោះតាមអ៊ិនទ័រណិត អ្នកនឹងត្រូវការ

  • លិខិតបើកបររដ្ឋកាលីហ្វ័រនីញ៉ារបស់អ្នក ឬ លេខអត្ដសញ្ញាណប័ណ្ណរដ្ឋកាលីហ្វ័រនីញ៉ា,
  • លេខបួនខ្ទង់ចុងក្រោយនៃលេខសូស្យ៉ាល់សឹគ្យួរិទីរបស់អ្នក និង
  • ខែថ្ងៃឆ្នាំកំណើតរបស់អ្នក។

ព័ត៌មានរបស់អ្នកនឹងបានផ្ដល់ទៅ ក្រសួងរថយន្ដ (Department of Motor Vehicles, DMV) រដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីយកសំណៅ នៃហត្ថលេខា DMV របស់អ្នក។

បើអ្នកពុំមានលិខិតបើកបររដ្ឋកាលីហ្វ័រនីញ៉ា ឬ អត្ដសញ្ញាណប័ណ្ណរដ្ឋកាលីហ្វ័រនីញ៉ាទេ អ្នកនៅតែអាចប្រើក្រដាសបំពេញនេះ ដើម្បីដាក់ពាក្យសុំចុះឈ្មោះបោះឆ្នោត ដោយបំពេញការសំភាសន៍តាមអ៊ិនទ័រណិត ឲ្យទាន់ម៉ោង 11:59:59 យប់ នៃម៉ោងប៉ាស៊ីហ្វិក នៅថ្ងៃទី 15 ប្រតិទិន មុនថ្ងៃការបោះឆ្នោត។

ព័ត៌មានបន្ថែម

មើលបើសិនអ្នកបានចុះឈ្មោះបោះឆ្នោត និងបើសិនដូច្នេះមែន នៅក្នុងខោនធីណា.

បើសិនអ្នកមានអាយុ 16 ឬ 17 ឆ្នាំ អ្នកអាចប្រើពាក្យសុំចុះឈ្មោះតាមបណ្ដាញនេះ ដើម្បីចុះឈ្មោះបោះឆ្នោតជាមុន។

សំរាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត អ្នកអាចចូលមើល សំណួរដែលបានសួរជាញឹកញាប់ របស់រដ្ឋលេខាធិការ (Frequently Asked Questions)

តើមានសំណួរ ឬចង់រាយការណ៍ពីការគៃបន្លំឬទេ?

ទូរស័ព្ទទៅលេខពិសេសអ្នកបោះឆ្នោតរបស់រដ្ឋលេខាធិការ តាមលេខ (888) 345-4917ការិយាល័យបោះឆ្នោតខោនធីរបស់អ្នក